បំណែងចែកពិភពឌីជីថលថ្មី
Posted in in Khmer, information technology, more stuff, weblogs on Jul 25th, 2007
ខ្ញុំបានជួបទទួលទានអាហារថ្ងៃត្រង់ជាមួយនឹង លុច្ស មាន និង វិរៈ នៅចុងសប្តាហ៍ ដើម្បីជជែកគ្នាលេងអំពី weblog។
យុវជនខ្មែរក្មេងៗកំពុងតែជក់ចិត្តដិតអារម្មណ៍ជាមួយនឹងទូរស័ទ្ទរបស់ពួកគេបេះមិនចេញ។ ប្រហែលជាព័ត៌មាននេះមួយចំនួនជួយបង្ហាញផ្លូវចូលទៅកាន់ weblog តាមរយៈការបញ្ជូនព័ត៌មានចេញពីទូរស័ព្ទទៅកាន់បណ្តាញ phone-to-blog ដូចជា សារជាអក្សរ រូបភាព វីដេអូ។ ខ្ញុំឆ្ងល់ថាតើការនេះអាចធ្វើទៅកាន់តែងាយស្រួលបានយ៉ាងដូចម្តេច? ខ្ញុំគិតថា មានបណ្តាញសំខាន់ៗមួយចំនួនដែលត្រូវតភ្ជាប់។
បន្ទាប់ពីបានជជែកគ្នាមួយសន្ទុះមក ប្រធានបទក៏បានចូលដល់រឿង Font Khmer Unicode។ នៅពេលដែលខ្ញុំចាប់ផ្តើមបញ្ជូនព័ត៌មានជាលើកដំបូង វាពុំមែនជាការងាយស្រួលទេក្នុងការបញ្ចូលព័ត៌មានជាភាសាខ្មែរ។ ប្រសិនបើលោកអ្នកត្រូវការចួលរួមការជជែកពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណិត លោកអ្នកត្រូវប្រើភាសាអង់គ្លេស ឬអក្សរអង់គ្លេសបញ្ចេញសំលេងជាពាក្យខ្មែរ។
បច្ចុប្បន្ននេះ ដោយសារការអភិវឌ្ឍន៍នៃ Font Khmer Unicode មានអ្នកបញ្ចូលព័ត៌មានមួយចំនួនដូចជា មង្គល និង Khmerbird ប្រើប្រាស់ភាសាខ្មែរជាញឹកញាប់។ (តើនរណាកំពុងដឹកនាំគម្រោង Khmer Open Source Project? គឺជនជាតិដើមអេស្ប៉ាញឈ្មោះ Javier Sola)។
ខ្ញុំមានការរំភើបណាស់ដែលបច្ចុប្បន្ននេះមានប្រព័ន្ធបញ្ចូលព័ត៌មាន (Blogosphere) ជាភាសាខ្មែរ។ ដូចគ្នាទៅនឹងប្រទេសផ្សេងដែរ (ប្រទេសម៉ាឡេស៊ី ប្រទេសថៃ) ...