៥ឆ្នាំហើយ
Jun 13th, 2007 by Jinja
ថ្ងៃនេះគឺជាថ្ងៃគំរប់ខួបលើកទី៥ នៃគេហៈ ទំព័ររបស់ខ្ញុំ។
ខ្ញុំមានក្តីរីករាយណាស់ ដែលការងារកំសាន្ត ដ៏តូចនេះមានការរីកចំរើនដែលជំរុញអោយ ខ្ញុំរិតតែមានការប្រឹងប្រែងឡើងមួយកំរិត ទៀត។
ខ្ញុំមិនបានដាក់ក្រិតក្រមចំពោះខ្លួនឯងទេ នៅពេលដែលខ្ញុំបានធ្វើការនេះឡើងគឺគ្រាន់តែធ្វើទៅតាមដំណើរតែប៉ុណ្ណោះ។
លទ្ធផលដែលទទួលបានពីការងារនេះគឺគួរជាទីគាប់ប្រសើរ។ តាមដែល ខ្ញុំដឹង ខ្ញុំប្រហែលជាមនុស្សទីមួយដំបូងគេសរសេរពីប្រទេសកម្ពុជា។ ក៏ប៉ុន្តែឥឡូវនេះមានគេហៈទំព័ររាប់រយដែលជាទូទៅប្រើប្រាស់ខ្សែវីដេអូ ឬថតជាសំលេងដែលទាក់ទងអំពីប្រទេសកម្ពុជា។ ខ្ញុំបានរាប់អានមិត្តភ័ក្តិ ជាច្រើននៅជុំវិញពិភពលោក ហើយខ្ញុំមានសេចក្តីរីករាយដែលបានក្លាយជាចំណែកមួយនៅក្នុងសហគមន៍ដែលកំពុងរីកលូតលាស់។
សព្វថ្ងៃនេះ ខ្ញុំមានមិត្តអ្នកអានទាំងជនជាតិខ្មែរ និងបរទេស។ ដោយដឹងថាមិត្ត អ្នកអានរបស់ខ្ញុំមានលក្ខណៈផ្សេងពីគ្នា ពេលខ្លះខ្ញុំមិនដឹងថាតើត្រូវសរសេរ អត្ថបទបែបណាទេអោយ ល្អបំផុតនោះ។
ខ្ញុំរកប្រាក់កំរៃបានពីការសរសេររបស់ខ្ញុំ ក៏ប៉ុន្តែវាមិនមែនជាចំនុចសំខាន់ប៉ុន្មាននោះទេ។
ថ្មីៗនេះ ខ្ញុំបានអានពីរបីអត្ថបទចាស់ៗរបស់ខ្ញុំឡើងវិញនៅក្នុងគេហៈទំព័រនេះ ដែលភាគច្រើននៃអត្ថបទទាំងនោះគឺសរសេរអំពីការធ្វើដំណើរកំសាន្ត និងការសិក្សាស្វែងយល់។
ជាញឹកញាប់ ខ្ញុំយល់ឃើញថាការរស់នៅក្នុងប្រទេសកម្ពុជាពីរបីឆ្នាំ អាចធ្វើអោយ ជនបរទេសមានអារម្មណ៍ធុញថប់ ឬទទួលទំលាប់រស់នៅក្នុងបរិបទណាមួយ។ ទោះបីជា ខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជារយៈពេលប្រាំពីរឆ្នាំក៏ដោយ ប៉ុន្តែវាមាន ភាពលំបាកខ្លាំងសំរាប់ខ្ញុំក្នុងការយល់ដឹងអោយបានទូលំទូលាយអំពីកម្ពុជា។
ហេតុដូចនេះ ប្រសិនជាមានអ្វីមួយដែលខ្ញុំមានបំណងសរសេរ នោះការសិក្សា ស្រាវជ្រាវត្រូវតែបន្តធ្វើសំរាប់ការងារនោះ។ ការដាក់ខ្លួនរបស់ខ្ញុំនៅកន្លែងថ្មីមួយ ការស្គាល់មនុស្សផ្សេងៗពីគ្នា ហើយនិងការស្វែងយល់ពីគំនិតថ្មីៗ គឺជាការផ្តល់ បទពិសោធន៍សំរាប់ខ្ញុំ។ ដោយគ្មានភាពមន្ទិល វានឹងមានកំហុសឆ្គង និងភាព ខ្មាស់អៀន ក៏ប៉ុន្តែទាំងអស់នេះ នឹងបង្កើតបានរឿងនិទានមួយដ៏មានតំលៃ។
ខ្ញុំនឹងប្តូរអាសយដ្ឋានគេហៈទំព័ររបស់ខ្ញុំពី http://jinja.apsara.org/blog/ ទៅជា http://jinja.apsara.org វិញ។
លើសពីនេះទៀត ខ្ញុំនឹងនៅតែបន្តធ្វើការងារនេះរហូត ដូចដែលខ្ញុំតែងតែធ្លាប់ ធ្វើកន្លងមក។
Or click for image file.
សួស្តី ចីងចក់!
នេះជាលើកទីមួយហើយដែលខ្ញុំបានអាចសំណេររបស់លោកជាខេមរភាសា ហើយខ្ញុំមានសេចក្តីរំភើបឥតឧបមានូវអ្វីដែលអ្នកបានសរសេរ។ ទាំងអក្ខរាវិរុទ្ធ ទាំងរបៀបសរសេរស្តែងឲ្យឃើញពីការយល់ដឹងដ៏ទំលំទូលាយរបស់លោកអំពីភាសាខ្មែរ និងប្រទេសខ្មែរ។
ពិតណាស់ Blog របស់លោកជា Blog ពីប្រទេសកម្ពុជាដែលខ្ញុំបានអានតំបូងគេបង្អស់។ និយាយអញ្ចឹងលោកអាចរកលុយបានពីការសរសេរ Blog មែនទេ? បើមែន តើដោយរបៀបណាដែរ?
និយាយពីភាសាអង់គ្លេសរបស់ខ្ញុំវិញ មិនអាចប្រៀបមួយចំណិតនឹងភាសាខ្មែររបស់លោកទេ (ហេហេ..និយាយលេងទេ)៕
វណ្ណា
Congrats on the new blogging software. Looks good! I do wish, though, that you would keep a full RSS feed, rather than just publishing a partial entry when they’re over a certain length (like this post). I read this blog in an RSS reader, and am much less likely to read posts if I have to load the web page.
សួស្តី វណ្ណា
អគុណច្រើនក្រៃលែងសំរាប់ការអាន។ ខ្ញុំមានសេចក្តីរីករាយណាស់ដែលអ្នកចូលចិត្តគេហៈទំព័រនេះ។ ខ្ញុំនឹងប្រើប្រាស់ខ្មែរយ៉ូនីកូតក្នុងការសរសេរអត្ថបទនាពេលខាងមុខទៀត ប៉ុន្តែប្រហែលជាឆាប់ៗនឹងទេ។ ការប្រើប្រាស់ខ្មែរយ៉ូនីកួតរបស់ខ្ញុំគឺនៅយឺតណាស់ដូចនេះ
ខ្ញុំត្រូវការជំនួយក្នុងការប្រើប្រាស់វា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តភ័ក្តិខ្មែរជាពិសេសវុត្ថារ៉ា ចិន្តា ចាន់ណា និង មករា ដែលបានជួយក្នុងការងារនេះ។
បង្កើតប្រាក់ចំណូល? អ្នកអានរបស់ខ្ញុំជាញឹកញាប់សុំអោយខ្ញុំសរសេរអត្ថបទឬក៏បង្កើតគេហៈទំព័រអោយពួកគេ។ ខ្ញុំចង់ធ្វើដូច Google Ads ប៉ុន្តែមិនទាន់សំរេចចិត្តនៅឡើយទេ។
Hi Bill,
I’ll tweak that feed. I wonder how many people read this via a feed? Those won’t register via a sitemeter.
It will take a little while to make the rounds that both blog and feed have changed location. I’m still learning the intricacies of WordPress, site revisons ahoy!
សួស្តីជាមួយនិងខួបកំណើតទី៥ នៃការបង្កើតគេហទំព័រដែលនិយាយអំពីប្រទេសកម្ពុជា មួយវិញទៀត ខ្ញុំសូមគោតសរសើរលោកយ៉ាងខ្លាំងដែលសរសេរភាសាខ្មែរបានល្អ។ ខ្ញុំជូនពរអោយដំណើរការនៃគេហរទំព័ររបស់អ្នកទទួលបានជោគជ័យ ដែលបានចូលរួមចំណែកផ្សព្េវផ្សាយអំពីប្រទេសកម្ពុជា។
Hi Jinja,
Your Khmer is amazing!!
Anyways, to know how many people reading via feed, FeedBurner(feedburner.com) is a solution.
Hey Jinja!
This post came as a really big surprise to me. I’ve never known that your Khmer is this fluent. U r superb!!! Can’t wait to chat with you in Khmer in person.
I like the new theme you have. WordPress is the best!!!
-M-
សូមជួយអបអរសាទរ
ហើយនេះជាលើកទីមួយហើយដែលខ្ញុំបានអានសំនេររបស់លោកជាភាសាខ្មែរ
ខ្មែរត្រូវធ្វើដំនើរសែនឆ្ងាយទៀតតែយើងមិនរុញរាទេ!ទៅមុខ!